អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ីថា កម្ពុជាជាមិត្តដ៏ល្អ ទាំងលើឆាកអន្តរជាតិ និងក្នុងក្របខណ្ឌអាស៊ាន

FN ៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសហព័ន្ធរុស្ស៊ី លោក Igor Morgulo បានបញ្ជាក់ប្រាប់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជា​ជាមិត្តដ៏ល្អរបស់ខ្លួន ទាំងលើឆាកអន្តរជាតិ និងក្នុងក្របខណ្ឌអាស៊ាន។ លោកអនុរដ្ឋមន្ត្រី Igor Morgulo លើក​ឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិកម្ពុជា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការបរទេស។ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា «លោក Igor Morgulo បានលើកឡើងថា កម្ពុជាជាមិត្តដ៏ល្អរបស់រុស្ស៊ី និងបានវាយតម្លៃខ្ពស់ ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលនៅស្ថិតស្ថិរជាយូរមកហើយ ទាំងលើឆាកអន្តរជាតិ ជាពិសេសចំពោះកម្ពុជាបានគាំទ្ររុស្ស៊ី ក្នុងការរៀបចំឲ្យមានកិច្ចប្រជុំអាស៊ាន-រុស្ស៊ី កាលពីឆ្នាំ២០១៦ កន្លងមក»។ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានឲ្យដឹងថា ដំណើរ​ទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីរុស្ស៊ីនេះ វាជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីធ្វើការត្រួតពិនិត្យ​អំពីការអនុវត្ត នៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា នាពេលកន្លងមក ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ លើវិធានការពង្រឹង … Continue reading អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ីថា កម្ពុជាជាមិត្តដ៏ល្អ ទាំងលើឆាកអន្តរជាតិ និងក្នុងក្របខណ្ឌអាស៊ាន